កម្រងរូបភាព៖ «​ពិធី​ជប់​លៀងជូន​ដំណើរ​បេក្ខជន​ជ័យ​លាភី​អាហាររូបករណ៏​ Chevening»

អគ្គរាជទូត​អង់គ្លេស​លោក Bill Longhurst ជជែក​រាក់ទាក់​ជាមួយ​ឪពុក​ម្តាយ​និស្សិត​ Chevening កម្ពុជានៅ​ក្នុង​ពិធី​ជប់​លៀង​ជូន​ដំណើរ​ក្នុង​គេហដ្ឋាន​របស់​លោក​កាល​ពី ថ្ងៃ​ទី ៣០ សីហា ២០១៦។ Khan Sokummono/VOA

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​  Chevening កញ្ញា ស៊ូ រ៉ូហ្សានិច ថតរូប​ជាមួយ​នឹង​ម្តាយ​របស់​ខ្លួន​នៅ​ឯគេហដ្ឋាន​របស់​លោក​អគ្គរាជទូត​នៅ​ពេល​កំពុង​ចូល​រួម​ពិធី ជប់​លៀង​ជូន​ដំណើរ​។ កញ្ញា រ៉ូហ្សានិច អាយុ ២៣​ឆ្នាំនឹង​បន្តថ្នាក់​អនុបណ្ឌិត ផ្នែក​ទីផ្សារ​អន្តរជាតិ​នៅ​ប្រទេស​អង់​គ្លេស។ថ្ងៃ​ទី ៣០ សីហា ២០១៦។ Khan Sokummono/VOA

បេក្ខជន​ជ័យ​លាភី​ ២០នាក់ បាន​ចូលរួម​ក្នុង​ពិធី​ជប់លៀង​នៅ​គេហដ្ឋាន​អគ្គរាជទូត​អង់គ្លេស។ ពួកគេ​នឹង​ចាកចេញ​ទៅ ប្រទេស​អង់គ្លេស​ដើម្បី​បន្ត​ថ្នាក់​អនុបណ្ឌិត​ដែល​មាន​រយៈពេល ​១ ឆ្នាំ​តាម​រយៈអាហាររូបករណ៏​ Chevening របស់រដ្ឋាភិបាល​អង់គ្លេស​។ Khan Sokummono/VOA

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​  Chevening កញ្ញា Din Darathtey ថតរូប​ជាមួយ​នឹង​គ្រួសាររបស់​ខ្លួន​នៅ​ឯគេហដ្ឋាន​របស់​លោក​អគ្គរាជទូត​នៅ​ពេល​កំពុង​ចូល​រួម​ពិធី ជប់​លៀង​ជូន​ដំណើរ​។ Khan Sokummono/VOA.

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​  Chevening ទទួល​សញ្ញាបត្រ​ទទួល​ស្គាល់​ជ័យ​លាភី​ក្នុង​ការ​បន្ត​ថ្នាក់​អនុបណ្ឌិត​​នៅ​ប្រទេស​អង់គ្លេសនៅ​ខែ​កញ្ញា​នេះ។ Khan Sokummono/VOA.

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​  Chevening ទទួល​សញ្ញាបត្រ​ទទួល​ស្គាល់​ជ័យ​លាភី​ក្នុង​ការ​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​អង់គ្លេសនៅ​ខែ​កញ្ញា​នេះ។ Khan Sokummono/VOA.

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​  Chevening ទទួល​សញ្ញា​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​អង់គ្លេសនៅ​ខែ​កញ្ញា​នេះ។ Khan Sokummono/VOA.

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​ និង​ឪពុកម្តាយ​របស់​ពួកគេ​ពេល​កំពុង​ចូល​រួម​ពិធី ជប់​លៀង​ជូន​ដំណើរ​​ឯគេហដ្ឋាន​របស់​លោក​អគ្គរាជទូត​នៅ​។ Khan Sokummono/VOA.

និស្សិត​ជ័យ​លាភី​អាហាររូបករណ៏​ និង​ឪពុកម្តាយ​របស់​ពួកគេ​ពេល​កំពុង​ចូល​រួម​ពិធី ជប់​លៀង​ជូន​ដំណើរ​​ឯគេហដ្ឋាន​របស់​លោក​អគ្គរាជទូត​នៅ​។ Khan Sokummono/VOA.

អគ្គរាជទូត​អង់គ្លេស​លោក Bill Longhurst ថ្លែង​សុន្ទរកថា​ទោកាន់​អ្នក​ចូល​រួម​ដែល​ភាគ​ច្រើន​ជាបេក្ខជន​ជ័យលាភី​និង​ឪពុកម្តាយ​របស់​ពួកគេនៅ​ក្នុង​ពិធី​ជប់​លៀង​ជូន​ដំណើរ​ក្នុង​គេហដ្ឋាន​របស់​លោក​កាល​ពី ថ្ងៃ​ទី ៣០ សីហា ២០១៦។ Khan Sokummono/VOA