ការបោះឆ្នោតព្រឹទ្ធសភាសម្រាប់នីតិកាលទីបីដែលជាការបោះឆ្នោតអសាកលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យហើយមានតែគណបក្សពីរប៉ុណ្ណោះដែលចូលរួមប្រកួតគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសម រង្ស៊ីដែលជាគណបក្សប្រឆាំងដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
បើទោះបីជាទិដ្ឋភាពទូទៅត្រូវបានមន្រ្តីរៀបចំការបោះឆ្នោតវាយតម្លៃថាដំណើរការទៅបានល្អប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទួលបានពាក្យបណ្តឹងយ៉ាងហោចណាស់ក៏មួយដែរពីគណបក្សសម រង្ស៊ីទាក់ទងនឹងការបោះឆ្នោតនេះ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី ចូលរួមពន្យល់បន្ថែមពីជំហររបស់គណបក្សសម រង្ស៊ី។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com