ចុងភៅ​​វ័យក្មេង​ក្លាយ​ជា​អ្នក​តំណាង​ម្ហូប​ខ្មែរ

Your browser doesn’t support HTML5

អ្នកស្រី រស់ រតនៈ ដែល​គេ​ស្គាល់​ថា​ជា Chef Nak កំពុង​ដាក់​ចិត្ត​ដាក់​កាយ​ថែរក្សា​និង​លើកស្ទួយ​ម្ហូប​ខ្មែរ។ មេ​ចុងភៅ​វ័យ​៣៤ឆ្នាំ ដែល​រៀន​ចម្អិន​ម្ហូប​អាហារ​ដោយ​ខ្លួន​ឯងនេះ មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ដឹង​ថា​ខ្លួន​ស្រលាញ់​សិល្បៈ​​ចម្អិន​ទាំង​ពី​កុមារភាព​មក​​ម្ល៉េះ។ ឥឡូវនេះ Chef Nak ក្លាយ​​ជា​អ្នក​ផ្សព្វផ្សាយ​​រស់​ជាតិ​ម្ហូប​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ហើយ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ​ស្តង់ដារ​អន្តរជាតិ​មួយ។ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ម្ហូប​នៅ​សហរដ្ឋ​អាមេរិក​ Chef Nak បាន​ផ្ដល់​បទសម្ភាសន៍​ដល់ VOA អំពី​ដំណើរ​អាជីព​របស់​អ្នក​ស្រី ចាប់​តាំង​ពី​ហាន់​ខ្ទឹម​ស​នៅ​ក្នុង​ផ្ទះ​បាយ រហូត​ដល់​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​មីនុយ​សម្រាប់​ភោជនីយដ្ឋាន​ ផលិត​កម្មវិធី​ធ្វើម្ហូប​លើ​ទូរទស្សន៍​ និង​និង​និពន្ធ​សៀវភៅ​ធ្វើ​ម្ហូប។