អ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុធ្វើឲ្យភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរឡើង
Your browser doesn’t support HTML5
ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ California ជាហេតុការណ៍ឆេះដែលមានទំហំធំបំផុត មិនដែលមានពីមុនមក។ នៅក្នុងរដ្ឋវ៉ាស៊ីនតោន តំបន់ដ៏ធំមួយ បានឆេះរយៈពេល ៥ ថ្ងៃច្រើនជាងភ្លើងឆេះកាលពីឆ្នាំមុនៗ នៅក្នុងកំណត់ត្រា។ ហើយនៅក្នុងរដ្ឋ Oregon ប្រជាពលរដ្ឋ ១០ ភាគរយរបស់រដ្ឋនោះ បានស្ថិតនៅក្រោមការព្រមានឬបទបញ្ជាឲ្យជម្លៀសចេញ ដោយសារអគ្គីភ័យកាលពីសប្តាហ៍មុន។ អ្នកវិទ្យាសាស្ត្រ និយាយថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឲ្យភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងតំបន់ភាគខាងលិចសហរដ្ឋអាមេរិក ។ លោក Steve Baragona នៃ VOA រាយការណ៍លម្អិត។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។