គ្រូបង្រៀន​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​មិនព្រម​ត្រឡប់​ទៅ​សាលា​វិញ

Your browser doesn’t support HTML5

កាលពី​ដើម​ខែសីហា​នេះ ឪពុកម្តាយ គ្រូបង្រៀន សិស្ស និង​សមាជិក​សហគមន៍​រាប់​ពាន់​នាក់ បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវនានា​នៅក្នុង​រដ្ឋជាង ២៥ ដើម្បី​អំពាវនាវ​ឲ្យ​មាន​វិធានការណ៍​​​សុវត្ថិភាព​​នៅ​តាម​សាលារៀន។ បាតុកម្ម​ដែល​ត្រូវ​បាន​រៀបចំ​​ដូចជា​​ទិវា​ជាតិ​នៃ​ការ​តស៊ូ​នេះ មាន​​គោលបំណង​បង្ហាញ​ពី​ក្តីបារម្ភ​ថា ខណៈវីរុស​កូរ៉ូណា​​នៅ​​កំពុង​​បន្ត​​ឆ្លងរាតត្បាត​ ការ​បើក​សាលារៀន​ឲ្យ​សិស្ស​ចូលរៀនវិញ​នៅក្នុង​ថ្នាក់ គឺ​​មាន​​គ្រោះថ្នាក់។ បញ្ហា​នេះ​ ​បាន​​ក្លាយ​ជា​រឿង​នយោបាយ ដោយ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សេតវិមាន​ និង​អភិបាល​រដ្ឋ​​ជាច្រើន​ឲ្យ​បើក​សាលារៀន​ឡើង​វិញ។ អ្នកនាង Nina Vishneva រាយការណ៍​​អំពី​​រឿង​នេះ​ពី​ទីក្រុង​ញូវយ៉ក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕