អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ទៅ​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

A tear gas canister flies in the air as thousands of Tunisians gathered at el Jallez cemetery to attend the funeral of slain opposition leader Chokri Belaid, Feb. 8, 2013.

អ្នកស្រី ​នៅ សារីម អតីត​អ្នក​ទោស​មន្ទីរ​ឃុំឃាំង​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​បាន​វិល​ត្រឡប់​ទៅប្រទេស​កម្ពុជា​វិញក្រោយ​ពី​ចូល​និវត្តន៍​ពី​ការងារ​ជាអ្នក​ផ្សាយ​ព័ត៌មាន​នៅ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។

អ្នក​ស្រី​បាន​ទៅ​ចូលរួម​ស្តាប់​សវនាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់និង​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​ជា​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វិញ​ជាលើក​មួយ​ក្រោយ​ពី​រយៈ​ពេល​១៨​ឆ្នាំចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​សាកល​លើក​ទីមួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។

នៅក្នុង​បទ​សម្ភាសន៍ជាមួយ​លោក​ ម៉ែន គឹមសេង ​នៃ​វីអូអេ​អ្នកស្រីនៅ​ សារីម​ ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​ខុស​ពី​ពេល​មុន​ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែ​លម្អ​ដូច​ជា​ចរាចរណ៍​ក្នុង​ទីក្រុង​ដែល​មាន​អ្នក​បើកបរ​មិនសូវ​គោរព​ច្បាប់​ទម្លាប់​ជាដើម៕

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​សម្ភាសន៍៖