លោក Bernie Sanders ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire

Your browser doesn’t support HTML5

លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ New Hampshire កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​លោក Sanders ក្លាយ​ជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ អ្នក​តាម​ពីក្រោយ​លោក Sanders យ៉ាង​ប្រកៀកប្រកិត​គឺ​លោក Pete Buttigieg ដែល​ជា​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana។ អ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Minnesota ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​លំដាប់​ទី​បី ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល ហើយ​លទ្ធផល​នេះ​ក៏​ផ្ដល់​ថាមពល​ជា​ថ្មី​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី​ផង​ដែរ។ លោក Jim Malone អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​របស់ VOA រាយការណ៍​អំពី​លទ្ធផល​នៃ ការ​បោះឆ្នោត​នេះ។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដីប្រែសម្រួល៕