លោក សាន់ គឹមស៊ីញ៖ ការលុបបំបាត់ភាពក្រីក្រ ការបង្ក្រាបគ្រឿងញៀនប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

Your browser doesn’t support HTML5

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​កំណត់​សមាសភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ ដូចជា​​លោក សាន់ គឹមស៊ីញ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រំពឹង​ចង់ឃើញ​កិច្ច​ប្រឹងប្រែង​បន្ថែម​ទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​លុប​បំបាត់​ភាព​ក្រីក្រ​និង​លើក​ស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​បន្ត​លុប​បំបាត់​គ្រឿងញៀន ដែល​កំពុង​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស៕