លោកសម រង្ស៊ីប្រកាន់ជំហរទន់ភ្លន់ដាក់អ្នកដែលជំទាស់ក្នុងបក្ស
Your browser doesn’t support HTML5
លោកសម រង្ស៊ី បានវិលមកគ្រប់គ្រងគណបក្សសង្គ្រោះជាតិឡើងវិញជាប្រធានស្តីទីក្នុងពេលដែលប្រធានគណបក្សគឺលោកកឹម សុខា នៅជាប់ឃុំឃាំងក្នុងគេហដ្ឋាននិងបើទោះបីជាក្រុមអ្នកគាំទ្ររបស់លោកកឹម សុខា បានជំទាស់នឹងការសម្រេចចិត្តនេះក៏ដោយ។
មុនពេលទទួលយកតំណែងនេះ លោកសម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សបានផ្ញើសារបង្រួបបង្រួមមួយ។
«ឱ្យយល់ឱ្យច្បាស់ ខ្ញុំទទួលយកតួនាទីនេះគឺយើងទាំងអស់គ្នាត្រូវប្រកាន់ជំហរត្រជាក់ ជំហររួបរួម ជំហរទៅរកគេ ពីព្រោះខ្មែរយើងជួនណាថាម៉េចមិនមករកខ្ញុំ ហើយឱ្យខ្ញុំទៅរកអ្នកឯង? ខ្ញុំសុខចិត្តទៅរកអ្នកឯងចាប់ពីពេលនេះទៅ»។
សម្រាប់ឆាកអន្តរជាតិគឺលោកសម រង្ស៊ី បន្តទាមទារឱ្យដោះលែងលោកកឹម សុខា និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ម៉ែន គឹមសេងរាយការណ៍ពីទីក្រុងអាត្លង់តា រដ្ឋជរចា