រុស្ស៊ីបើកសមរភូមិថ្មី ខណៈអ៊ុយក្រែនរង់ចាំជំនួយយោធាពីអាមេរិក

Your browser doesn’t support HTML5

កាលពីដើមខែឧសភា កងកម្លាំងរុស្ស៊ីបានបើកសមរភូមិថ្មីមួយទៀតនៅតំបន់ខាគីវ (Kharkiv) ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ហើយនៅជាប់ព្រំដែនរុស្ស៊ី ក្នុងពេលដែលទាហានអ៊ុយក្រែនរង់ចាំជំនួយថ្មីដែលសភាទើបបានអនុម័តកាលពីចុងខែមេសា។ មន្ត្រីសេតវិមានរបស់សហរដ្ឋអាមេរិកវាយតម្លៃថា រុស្ស៊ីនឹងបើកសមរភូមិបន្ថែមទៀតនៅទិសដៅនេះ បន្ទាប់ពីបានជោគជ័យខ្លះៗនៅក្នុងការវាយលុក។ ក្នុងពេលនេះដែរ មានសប្បុរសជនខ្មែរដែលនៅប្រទេសបារាំងបាននាំយកអំណោយទៅជួយកុមារនិងជនរងគ្រោះអ៊ុយក្រែនផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនកម្មវិធីប្រភពច្បាស់ការណ៍ (PRIMARY SOURCES) ដែលផ្តោតលើការវិវត្តទាំងនេះ៕