អ្នកនាំពាក្យ៖ គណបក្សហ៊្វុនស៊ិនប៉ិចឈប់ឱ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕