គណបក្សរាជានិយមចាស់វស្សាចេញធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ

Your browser doesn’t support HTML5

នៅថ្ងៃទី ២ នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិអាណត្តិទី ៧ គេឃើញគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមចាស់វស្សាមួយ ចាប់ផ្តើមធ្វើយុទ្ធនាការរកសំឡេងគាំទ្រ នៅរាជធានីភ្នំពេញ។ យុទ្ធនាការរបស់គណបក្សនេះត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស។ ទីលាននៃការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះ អវត្តមានគូប្រជែងដ៏ចម្បងមួយ គឺគណបក្សភ្លើងទៀន៕