បទសន្ទនា VOA៖ លោក Biden ថ្លែង​ទៅកាន់​ប្រទេស​ជាតិ​អំពី​ការ​បង្រួបបង្រួម​ជាតិ ខណៈ​យុទ្ធនាការ​​លោក​ប្រធានាធិបតី​​ Trump គ្រោង​ប្ដឹង​អំពី​លទ្ធផល​បោះឆ្នោត ដែល​ថា​លោក Biden ឈ្នះនោះ

Your browser doesn’t support HTML5

បួន​ថ្ងៃ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បណ្តាញ​ផ្សាយ​ព័ត៌មាន​ធំៗ​នៅ​អាមេរិក​ បាន​ព្យាករណ៍​ថា លោក Joe Biden ​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី៤៦។ លោក Biden បាន​ថ្លែង​សុន្ទរកថា កាលពី​យប់​ថ្ងៃសៅរ៍​ពី​ទីក្រុង Wilmington រដ្ឋ​ Deleware ទៅ​កាន់​ប្រទេស​ជាតិ ដោយ​​ផ្តោត​ទៅ​លើ​ការបង្រួប​បង្រួមជាតិ ក្រោយ​ការ​បោះឆ្នោត។ យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា ការបោះឆ្នោត​នេះ​នៅ​មិន​ទាន់​ចប់​ទេ ហើយ​ថា​នឹង​មាន​គម្រោង​​ប្តឹង​តុលាការ​ជា​បន្ត​ដើម្បី​ផ្លាស់ប្តូរ​លទ្ធផល​នេះ។ អ្នក​យកព័ត៌មាន​ VOA លោក សុខ ខេមរា លោក ពិន ស៊ីសុវណ្ណ លោក ម៉ែន គឹមសេង និង លោក ប៉ូច រាសី​ ពិភាក្សា​គ្នា​ជុំវិញ​រឿង​នេះ និង​រឿង​ផ្សេងៗទៀត ក្នុង​កម្មវិធី​តុ​មូល​នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា៕