ក្រុម​សិទ្ធិមនុស្ស​រិះគន់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្តូរទីលំនៅ​របស់​ជនអន្តោប្រវេសន៍​​មុន​នឹង​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស

Your browser doesn’t support HTML5

ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទ​អាជ្ញាធរ​បារាំង​ថាបាន​«បោស​សម្អាត​សង្គម» ​មុន​នឹងការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុងប៉ារីស​​ចូល​មកដល់​ដោយ​បានជម្លៀស​ជនអន្តោប្រវេសន៍ អ្នក​រកស៊ី​ផ្លូវភេទ​និង​អ្នក​ឯទៀត​ នៅជុំវិញ​រដ្ឋធានី​នេះ ដែល​វា​បានបំផ្លាញការសន្យាថា​នឹង​​ការ​ប្រកួត​នេះ​នឹងមានការ​​ចូលរួម​គ្រប់​ស្រទាប់​វណ្ណៈ។ រដ្ឋាភិបាល​និយាយ​ថា​ខ្លួន​គ្រាន់តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​មាន​យូរ​មក​ហើយ​ប៉ុណ្ណោះ។ អ្នកស្រី Lisa Bryant ​​ជូនសេចក្តីរាយការណ៍​ពី​រដ្ឋ​ធានី​ប៉ារីស។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល​ដូចតទៅ៖