កម្រងរូបភាព៖ សកម្មភាពនៃ«ការកសាងសម្បត្តិ វប្បធម៌ និងសហគមន៍ជនជាតិភាគតិចចាមឡើងវិញក្រោយសង្គ្រាម»
ក្មេងសិស្សសាលាស្តាប់បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើបទបង្ហាញអំពីកម្មវិធីភាសាអង់គ្លេសមួយនៅក្នុងវិហារឥស្លាម អូត្រាវ ខេត្តព្រះសីហនុ។ ភូមិអូត្រាវមានចម្ងាយប្រមាណ៣ម៉ោងពីទីក្នុងភ្នំពេញនិង៤០នាទីពីខេត្តព្រះសីហនុ។ (រូបថតផ្តល់ឲ្យដោយDC-Cam)
កុមារជនជាតិចាមគោរពសាសនាឥស្លាមក្នុងភូមិស្វាយឃ្លាំងស្តាប់គ្រូរបស់ពួកគេនិងបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អំឡុងការចែកចាយសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យក្នុងវិហារសូរ៉ាវក្នុងភូមិ។ (រូបថតផ្តល់ឲ្យដោយDC-Cam)
រូបភាពពីខាងក្នុងផ្ទះចាស់របស់អ្នកតំណាងម្នាក់របស់រាជវង្សសម្រាប់ជនជាតិចាមទូទាំងប្រទេសគឺលោក Haji Osman Paung ដែលផ្ទះនោះមានវ័យជាង១០០ឆ្នាំមកហើយ។ (រូបថតផ្តល់ឲ្យដោយDC-Cam)
រូបភាពពីខាងមុខផ្ទះចាស់មួយក្នុងភូមិស្វាយឃ្លាំង ដែលមានអាយុជាង១០០ឆ្នាំ។ ផ្ទះនេះត្រូវបានសាងសង់ដោយសេដ្ឋីជនជាតិចាមម្នាក់ឈ្មោះ Haji Osman Paung ដែលធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្សត្រមុនីរង្ស។ (រូបថតផ្តល់ឲ្យដោយDC-Cam)
ប្រាសាទ Minaret ដែលត្រូវបានគេស្គាល់ថា Seun ឬ Medara នៅក្នុងភូមិជនជាតិចាមកាន់សាសនាឥស្លាមមួយគឺភូមិស្វាយឃ្លាំង។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៤៣ នៅលើមាត់ទន្លេមេគង្គក្នុងភូមិស្វាយឃ្លាំង។ (រូបថតផ្តល់ឲ្យដោយDC-Cam)
ជាទូទៅនំបានហែនាំចេញទៅក្នុងវិហារសូរ៉ាវដោយនារីដែលមានជំនួយពីកុមារ។ នំទាំងនោះ ត្រូវបានរចនាឡើងដោយមានដាក់លុយនិងផ្កា។ (រូបថតផ្តល់ឲ្យដោយDC-Cam)
នារីអ៊ីម៉ាសានកំពុងរៀបចំនំ។ នំខេកនេះត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ហើយវាត្រូវការអ្នកជំនាញដុតនំដើម្បីធ្វើវាជារាងសត្វនាគនិងសត្វក្ងោក។ នំនេះតែងតែមានស៊ុតចម្អិនរួចនៅចំកណ្តាលដែលតំណាងឲ្យលទ្ធភាពមានគភ៌។ (រូបថតផ្តល់ឲ្យដោយDC-Cam)
រូបភាពថតជិតក្នុងការសូត្រធម៌សាសនាអ៊ីម៉ាសានក្នុងពិធីបុណ្យ Mawlid កាលពីឆ្នាំ ២០១០។ (រូបថតផ្តល់ឲ្យដោយDC-Cam)
ក្រុមបុរសអ៊ីម៉ាសានសូត្រធម៌អ៊ីម៉ាសានខណដែលពួកគេប្រមូលផ្តុំនៅក្នុងវិហារសូរ៉ាវក្នុងភូមិក្នុងពិធីបុណ្យ Mawlid កាលពីឆ្នាំ ២០១០។ (រូបថតផ្តល់ឲ្យដោយDC-Cam)
បុរសក្នុងភូមិចាន់គៀកវាយស្គរនៅមុនការហែក្បួនទៅកាន់ក្នុងវិហារសូរ៉ាវក្នុងភូមិចាន់គៀកក្នុងពិធីបុណ្យ Mawlid កាលពីឆ្នាំ ២០១០។ (រូបថតផ្តល់ឲ្យដោយDC-Cam)