គណបក្សសាធារណរដ្ឋឈ្នះបានការគ្រប់គ្រងរដ្ឋសភាសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
គណបក្សសាធារណរដ្ឋឈ្នះក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីគ្រប់គ្រងរដ្ឋសភារបស់សហរដ្ឋអាមេរិក ដោយទទួលបានអាសនៈចំនួន២១៨ រីឯគណបក្សប្រជាធិបតេយ្យទទួលបានចំនួន២១០អាសនៈ។ នេះបើតាមការព្យាកររបស់ទីភ្នាក់ងារសារព័ត៌មាន AP។ អាសនៈនៅសល់ចំនួន៧ទៀតគឺគណបក្សសាធារណរដ្ឋនាំមុខនៅមណ្ឌលចំនួន៣ ក្នុងខណៈគណបក្សប្រជាធិបតេយ្យនាំមុខនៅ៤មណ្ឌល។ បើទំនោរនេះបន្តគឺលទ្ធផលចុងក្រោយអាច គណបក្សសាធារណរដ្ឋនឹងទទួលបាន២២១អាសនៈនិងគណបក្សប្រជាធិបតេយ្យនឹងទទួលបាន២១៤អាសនៈ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍បន្ថែមពីលទ្ធផលនៃការបោះឆ្នោតនេះ តាមការផ្សាយ Facebook Live៕