បក្សទាំងពីរនៅអាមេរិកបង្ការជាមុនអំពីការអះអាងរឿងការបន្លំការបោះឆ្នោតមុនថ្ងៃបោះឆ្នោតចូលមកដល់
Your browser doesn’t support HTML5
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកគាំទ្រលោកជាច្រើនបានអះអាងដោយគ្មានភ័ស្តុតាងថា ការបោះឆ្នោតឆ្នាំ ២០២០ ត្រូវបានលួចបន្លំ និងបានព្រមានថាករណីដូចគ្នានេះអាចកើតឡើងនៅក្នុងឆ្នាំ ២០២៤ នេះ។ មន្ត្រីបោះឆ្នោតខាងបក្សប្រជាធិបតេយ្យនិងខាងបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Michigan បានប្រកែកគ្នាអំពីការអះអាងទាំងនេះ និងកំពុងធ្វើការដើម្បីធានាចំពោះពលរដ្ឋអាមេរិកាំងថាការបោះឆ្នោតរបស់ពួកគេមានសុវត្ថិភាព។ ប្រធានការិយាល័យ VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះពីរដ្ឋ Michigan។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖