បទសន្ទនា VOA៖ មហាសន្និបាតគណបក្សសាធារណរដ្ឋចាប់ផ្តើមនៅថ្ងៃចន្ទនេះដើម្បីតែងតាំងលោក Trump ជាបេក្ខជនប្រធានាធិបតី
Your browser doesn’t support HTML5
មហាសន្និបាតគណបក្សសាធារណរដ្ឋ ចាប់ផ្តើមហើយនៅថ្ងៃនេះ។ ក្នុងអំឡុង៤ថ្ងៃ គឺពីថ្ងៃច័ន្ទទី២៤ ដល់ថ្ងៃព្រហស្សតិ៍ទី២៧ សីហា ឆ្នាំ២០២០ គណបក្សសាធារណរដ្ឋ នឹងព្យាយាមបង្ហាញពលរដ្ឋអាមេរិកាំង នូវសមិទ្ធិផលរបស់លោកប្រធានាធិបតី Trump ក្នុងអាណត្តិទី១ ដាក់ផែនការសម្រាប់៤ឆ្នាំខាងមុខ ហើយអំពាវនាវឲ្យពលរដ្ឋអាមេរិកាំង ផ្តល់ឱកាសជូនលោកមួយអាណត្តិទៀត ដើម្បីបន្តកិច្ចការរបស់លោក។ លោក ប៉ូច រាសី លោក សុខ ខេមរា និង លោក ម៉ែន គឹមសេង នៃវីអូអូ ពិភាក្សាគ្នាអំពីរឿងទាំងឡាយដែលពាក់ព័ន្ធនឹងមហាសន្និបាតនេះ។