បទ​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ត្រាំ‍

Your browser doesn’t support HTML5

នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​នេះ គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ប្រកាស​​បទ​ចោទ​ប្រកាន់​​ចំនួន​ពីរ​ ដើម្បី​ប្ដឹង​ដក​តំណែង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។ បទ​ចោទ​ប្រកាន់​ទី​មួយ​គឺ ការ​រំលោភ​អំណាច ដែល​ចោទ​ថា​លោក Trump បាន​ស្នើ​សុំ​និង​ដាក់​សម្ពាធ​ដល់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២០។ បទ​ចោទ​ប្រកាន់​ទី​ពីរ​គឺ ការ​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​សភា ដែល​ចោទ​ថា​លោក Trump បាន​ប្រព្រឹត្ត​អំពើ​ប្រឆាំង​រារាំង ​ដោយ​ផ្ទាល់​ឬ​ប្រយោល និង​មិន​រើស​មុខ នៅ​ពេល​មាន​ការ​ស៊ើប​អង្កេត​នេះ។ នៅ​ក្នុង​ប្រធានបទ​ទី១០ នៃ​កម្មវិធី​កំណត់​ត្រា​អ្នក​សារព័ត៌មាន​​របស់ VOA ដែល​ជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​លើ​បណ្ដាញ Facebook លោក ចាប ចិត្រា និង​លោក ប៉ូច រាសី បាន​ពិភាក្សា​អំពី​ «បទ​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ត្រាំ» ទាំង​ពីរ​ករណី​នេះ។