របាយការណ៍ស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស Robert Meuller
Your browser doesn’t support HTML5
កាលពីថ្ងៃសុក្រទី២២ខែមីនា លោករដ្ឋអាជ្ញាពិសេស Robert Mueller បានដាក់របាយការណ៍របស់លោកស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកក្នុងឆ្នាំ២០១៦ ជូនទៅការិយាល័យរបស់រដ្ឋមន្ត្រីយុត្តិធម៌ ស្ថិតក្នុងក្រសួងយុត្តិធម៌។ ការស៊ើបអង្កេតរបស់ FBI នេះមានរយៈពេល ២២ខែ ដែលត្រូវបានធ្វើឡើងដើម្បីស្វែងរកភស្តុតាងពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួនពីរករណីលើប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលទី១គឺបទឃុបឃិតជាមួយរុស្ស៊ីនិងទី២គឺបទរារាំងយុត្តិធម៌។ នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA លោក ប៉ូច រាសី និងលោក ចាប ចិត្រា បានពិភាក្សាអំពីរបាយការណ៍ស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស Robert Meuller នេះ។