ការស៊ើបអង្កេតដកតំណែងប្រធានាធិបតីត្រាំ
Your browser doesn’t support HTML5
ថ្មីៗនេះ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi បានប្រកាសបើកការស៊ើបអង្កេតដកតំណែងប្រធានាធិបតី Donald Trump ជាផ្លូវការ បន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញការសម្ងាត់អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ នៅក្នុងប្រធានបទទី៨នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក ប៉ូច រាសី បានពិភាក្សាអំពី រឿងរ៉ាវជុំវិញកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលបណ្ដាលឲ្យមានការស៊ើបអង្កេតដកតំណែងប្រធានាធិបតីអាមេរិក លោក Donald Trump។