កំណត់ត្រាអ្នកសារព័ត៌មាន៖ ទីក្រុងឈីហ្កាហ្គូនិងពលរដ្ឋខ្មែរអាមេរិកាំង
Your browser doesn’t support HTML5
ទីក្រុងឈីហ្កាហ្គូ (Chicago) រដ្ឋ Illinois មានកិត្តិនាមល្អខាងផ្នែកស្ថាបត្យកម្ម ដែលទាក់ទាញភ្ញៀវទេសចរពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិកនិងមកពីជុំវិញពិភពលោក។ ក្នុងមួយឆ្នាំៗ ទេសចរប្រមាណ ៤០លាននាក់មកទស្សនាកម្សាន្តទីក្រុងនេះ។ ក្រៅពីស្ថាបត្យកម្ម ទីក្រុងនេះសម្បូរទៅដោយសារមន្ទីរគ្រប់បែប ក្នុងនោះរួមមានវិទ្យាស្ថានសិល្បៈ Chicago ដែលមានដាក់តាំងពិព័រណ៍អំពីវត្ថុបុរាណខ្មែរផងដែរ។ នៅរដ្ឋ Illinois នេះ ក៏មានប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរប្រមាណ ៧ពាន់នាក់រស់នៅផងដែរ។ បើទោះបីជាមានចំនួនតិចគួរសមក្តី សហគមន៍ខ្មែរនៅតំបន់នេះមានភាពសកម្មក្នុងសហគមន៍ក្នុងក្រុងដ៏ចម្រុះជាតិសាសន៍ ដោយបានបង្កើតជាសមាគមខ្មែរប្រចាំរដ្ឋ សារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ភោជនីយដ្ឋាន និងវត្តអារាមជាដើម៕