របាយការណ៍៖ រុស្ស៊ីនិងមីយ៉ាន់ម៉ាជាប្រទេសតែពីរគត់ដែលប្រើមីនប្រឆាំងមនុស្សក្នុងឆ្នាំ២០២២
Your browser doesn’t support HTML5
ប្រទេសរុស្ស៊ីនិងមីយ៉ាន់ម៉ាជាប្រទេសតែពីរគត់ ដែលបានប្រើមីនប្រឆាំងមនុស្សក្នុងឆ្នាំនេះ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់អង្គការយុទ្ធនាការអន្តរជាតិដើម្បីទប់ស្កាត់មីន។ ប្រទេសទាំងពីរមិនស្ថិតក្នុងចំណោមប្រទេសចំនួន ១៦៤ ដែលជាសមាជិកនៃសន្ធិសញ្ញាហាមឃាត់មីនឆ្នាំ១៩៩៧ទេ។ ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាកុមារ ត្រូវស្លាប់ ឬពិការដោយសារគ្រាប់មីន។ លោក Henry Ridgwell រាយការណ៍លម្អិតពីទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕