សំណួរកើតឡើងនៅពេលដែលចិនសាងសង់សាលារៀនរាប់ពាន់នៅអ៊ីរ៉ាក់
Your browser doesn’t support HTML5
រយៈពេលជាង៥ឆ្នាំហើយចាប់តាំងពីអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមភេរវកររដ្ឋឥស្លាម ប៉ុន្តែប្រទេសអ៊ីរ៉ាក់ភាគច្រើននៅតែខិតខំងើបឡើងវិញពីផលវិបាករបស់វា។ រដ្ឋាភិបាលនិយាយថា ប្រទេសនេះត្រូវការសាលារៀនថ្មីចំនួន១២.០០០ ហើយកំពុងស្វែងរកជំនួយពីប្រទេសខាងក្រៅ រួមទាំងប្រទេសចិនផងដែរ។ លោក Namo Abdullah រាយការណ៍ថាជនជាតិអ៊ីរ៉ាក់ចង់ឃើញសាលារៀនថ្មីត្រូវបានសាងសង់ទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញកិច្ចព្រមព្រៀងក៏ដោយ។លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖