ការប៉ះទង្គិច​គ្នា​ក្នុង​មហា​បាតុកម្ម

បាតុករ​ម្នាក់​ឈរ​នៅ​ចន្លោះ​អណ្តាត​ភ្លើង​​ឆេះ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​មាន​ការប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

បាតុករ​ម្នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គប់​ដុំ​ថ្ម គ្រាដែល​បាតុករ​​ម្នាក់​​ទៀត​ព្យាយាម​យក​របា​លួស​ចេញ​ពី​ផ្លូវ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

ប៉ូលិស ប្រើ​បំពង់​បាញ់​ទឹក ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​បាតុករ​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

បាតុករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ រង​របួស​ ហើយ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

បាតុករ​ម្នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចេញ​ប្រតិកម្ម គ្រាដែល​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

បាតុករ​ម្នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គេច​ចេញ​ពី​គ្រាប់បែក​ផ្សែង​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។