ហេឡូ​វីអូអេ ២៧ កុម្ភៈ ២០១២៖ ការជំរុញ​ការសិក្សា​ផ្នែក​គណិតវិទ្យា​នៅ​កម្ពុជា

កញ្ញា​​លីម រតនៈ លាភា សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ម្នាក់​​ប្រចាំ​ទីក្រុង​ភ្នំពេញ​ លោក ផាត ស៊ុយគ្រី​ ពលរដ្ឋខ្មែរអាមេរិកាំង ដែល​ជា​អ្នកផ្សព្វផ្សាយ​​ម្នាក់​ឲ្យ​មាន​​ការជម្រុញ​ការរៀន​សូត្រ​ផ្នែក​គណិតវិទ្យា​នៅ​កម្ពុជា​ និងលោក​បណ្ឌិត​ចន្ទ័ រត្ន័​ ប្រធាន​សហគម​អ្ន

ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្ដរជាតិ​ស្តីពី​ការអប់រំ​ផ្នែកគណិតវិទ្យា​រយៈពេល​បួន​ថ្ងៃ​ គឺ​គិត​ពី​ថ្ងៃទី១​ ដល់​ថ្ងៃទី៤​ មិនា​ ដែល​មាន​អ្នកគណិតសាស្រ្ដ​មក​ពី​ប្រទេស​ចំនួន​២៦។​ សហគម​អ្នកគណិតសាស្រ្ត​នៅ​កម្ពុជា​សង្ឃឹម​ថា​ សន្និសិទ្ធ​នឹង​ជួយ​ជម្រុញ​ការរីកចម្រើន​ការរៀន​សូត្រ​ផ្នែក​គណិតវិទ្យា​នៅ​ក្នុង​ស្រុក។​ លោក​បណ្ឌិត​ចន្ទ័ រត្ន័​ ប្រធាន​សហគម​អ្នកគណិតវិទ្យា​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ កាលពី​ថ្ងៃចន្ទ័​ថា​«គណិតសាស្ដ្រ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ ជាពិសេស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី២៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com