អភិបាលតំបន់ Gagauzia ដែលគាំទ្ររុស្ស៊ី អះអាងទាំងខុសថាម៉ុលដាវីមិនចង់ចូល EU

Your browser doesn’t support HTML5

មេដឹកនាំគាំទ្ររុស្ស៊ីនៃតំបន់ Gagauzia ដែលជាតំបន់ជនជាតិភាគតិចក្នុងប្រទេសម៉ុលដាវី បានជំទាស់កិច្ចប្រឹងប្រែងរបស់ម៉ុលដាវីក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប ដោយនិយាយថា ពលរដ្ឋភាគច្រើននៅម៉ុលដាវី ប្រឆាំងសមាជិកភាពរបស់ប្រទេសនេះក្នុងសហភាពអឺរ៉ុប»។ តែការអះអាងនេះ មិនពិតទេ។ ក្នុងកម្មវិធី Polygraph Fact Check ឬ «ផ្ទៀងផ្ទាត់ការណ៍ពិត»របស់ VOA លោក Leonid Martynyuk រាយការណ៍លម្អិតអំពីរឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួល៕