Hello VOA៖ លោក ទូច វិបុល​ថា សវនាការ​កាត់ទោស​ប្រធានាធិបតី ជា​គំរូ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ

Your browser doesn’t support HTML5

មេដឹកនាំ​ក្រុម​ពលរដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា​ដំណើរការ​ជំនុំជម្រះ​ទោស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ភាព​ជា​គំរូ​​មួយ​ដល់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត​រួម​ទាំង​កម្ពុជា​ផង។ លោក ទូច វិបុល ប្រធាន​ក្រុម​ពលរដ្ឋ​និយម ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ North Carolina មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA កាលពី​ថ្ងៃច័ន្ទ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០៖ «‍នេះ​គឺ​ជា​គំរូ​ថ្មី​មួយ​ដែល​រំលឹក​សារ​ឡើង​វិញ​ឱ្យ​ពិភពលោក​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក គឺ​ជា​បិតា​ប្រជាធិបតេយ្យ​ពិតប្រាកដ»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១០ កុម្ភៈ ២០២០)