បទសន្ទនា VOA៖ រដ្ឋសភាអាមេរិកាំងចោទប្រកាន់ដកតំណែងប្រធានាធិបតីលោក Donald Trump ជាលើកទី២
Your browser doesn’t support HTML5
រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីថ្ងៃពុធ នូវច្បាប់ចោទប្រកាន់ដើម្បីដកតំណែងប្រធានាធិបតីលោក Donald Trump ក្រោយពីមានអំពើហិង្សាបង្ហូរឈាម ដែលបង្កឡើងដោយអ្នកគាំទ្ររបស់លោកនៅវិមានសភាជាតិកាលពី១សប្តាហ៍មុន។ មានសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋរបស់លោកត្រាំចំនួន ១០រូបបានចូលរួមអនុម័តច្បាប់នេះដែលធ្វើឲ្យលោកត្រាំក្លាយជាប្រធានាធិបតីទី១ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវសភាចោទប្រកាន់ចំនួនពីរដងនិងមានសមាជិកក្នុងបក្សច្រើនបំផុតដែលបែកចេញពីបក្ស។ លោកម៉ែន គឹមសេង និងលោក ប៉ូច រាសី នៃវីអូអេពិភាក្សាគ្នាពីនីតិវិធីនេះ និងផលប៉ះពាល់ទៅពេលខាងមុខ។