ប្រសិទ្ធិភាពក្នុងការការពារមានកម្រិតខ្ពស់ដល់ទៅ៩០ភាគរយ ប៉ុន្តែថ្នាំនេះពុំធ្វើឲ្យជាដាច់ជំងឺអេដស៍ ឬធ្វើឲ្យអស់មេរោគHIVទេ។
វ៉ាស៊ីនតោន៖ កម្មវិធី“ហេឡូវីអូអេ”នៅថ្ងៃព្រហស្បតិ៍ទី២០ខែកញ្ញាឆ្នាំ២០១២នេះ លោកវេជ្ជបណ្ឌិតតាំង តិកហុង បានលើកឡើងអំពីឧសថទើបរកឃើញថ្មីសម្រាប់បង្ការការចម្លងមេរោគ HIV។ ថ្នាំថ្មីនេះមានឈ្មោះថា Truvada។ ថ្នាំTruvadaមានមុខនាទីទប់ស្កាត់ការឆ្លងមេរោគ HIV ពីគូភាគីរួមភេទ ឬប្តីប្រពន្ធ។ ប្រសិទ្ធិភាពក្នុងការការពារមានកម្រិតខ្ពស់ដល់ទៅ៩០ភាគរយ ប៉ុន្តែថ្នាំនេះពុំធ្វើឲ្យជាដាច់ជំងឺអេដស៍ ឬធ្វើឲ្យអស់មេរោគHIVទេ។ អ្នកប្រើប្រាស់ថ្នាំ Truvada ត្រូវប្រើស្រោមអនាម័យនៅពេលរួមភេទ។ លោកវេជ្ជបណ្ឌិតក៏បានណែនាំអំពីការប្រើថ្នាំ និងអំពីគុណវិបត្តិ និងគុណសម្បត្តិរបស់ថ្នាំ Truvadaផងដែរ។
Your browser doesn’t support HTML5