លោក​ ប្រាក់ សេរីវុឌ្ឍ​ ជាប់ឆ្នោត​ជា​ថ្មី​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​ប្តេជ្ញា​តស៊ូ​​ដើម្បី​សិទ្ធិ​ស្វ័យសម្រេច​នៅ​កម្ពុជាក្រោម

Your browser doesn’t support HTML5

លោក​ ប្រាក់ សេរីវុឌ្ឍ ​បាន​ជាប់​ឆ្នោត​ជាថ្មី​ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សម្រាប់​អាណត្តិ​៤​ឆ្នាំ​ទៀត។ លោក​ត្រូវ​បាន​ ​គណៈកម្មាធិការ​នាយក​របស់​សហព័ន្ធ​បោះឆ្នោត​ជ្រើសរើស​កាល​ពី​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២២។ លោក​ ប្រាក់ សេរីវុឌ្ឍ​ បាន​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​៦​ចំណុច​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​និង​សិទ្ធិ​ស្វ័យសម្រេច​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់​ដែល​កំពុង​រស់​នៅ​ដែនដី​កម្ពុជា​ក្រោម។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក​ ប្រាក់ សេរីវុឌ្ឍ​ សម្រាប់​កម្មវិធី​«ប្រភពច្បាស់ការណ៍» (Primary Sources) ដូចតទៅ៖