អ្នកនាំពាក្យ៖ គ.ជ.ប ធ្វើតាមច្បាប់ក្នុងករណីគណបក្សភ្លើងទៀនមិនបានឈរឈ្មោះបោះឆ្នោត
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOAលោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.)អំពីរបៀបវារៈនៃដំណើរការបោះឆ្នោត និងករណីបដិសេធមិនឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំបំផុតចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕