កម្រងរូបភាព VOA៖ អាជ្ញាធរ រារាំង​មិន​ឲ្យ​សង្គម​ស៊ីវិល ប្រារព្ធ​ខួប​នៃ​ការ​បាញ់​បាតុករ​លើ​ផ្លូវ​វេង ស្រេង

ព្រះតេជគុណ លួន សូវ៉ាត នៅ​ក្នុង​ដៃ​មាន​កាមេរ៉ា​និមន្ត​ដើរ​ចេញ​ពី​ផ្លូវ​វេង ស្រេង​ ដោយ​ការ​បង្ខំ​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅព្រឹកថ្ងៃ​អាទិត្យ​​​ទី​៣​ ខែ​មករា​ ឆ្នាំ​ ២០១៦។ (ដោយ​ហ៊ុល រស្មី/VOA)

កម្លាំង​សន្តិសុខ​ និង​ប៉ូលិស​រុញ​ព្រះ​សង្ឃ​ពី​ក្រោយ​ ខណៈពេល​ដែល​ព្រះសង្ឃ​កំពុង​និមន្ត​ដើរ​លើ​ផ្លូវ​ដួង​ងៀប​២​ នៅព្រឹក​ថ្ងៃ​​អាទិត្យ​ទី​៣​ ខែមករា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA)

លោក​ វ៉ន ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅកាត់​ថា​ IDE​A​ និង​ជា​តំណាង​កម្មករ​ ឈរ​នៅ​កណ្តាល​ ស្រែក​រក​យុត្តិធម៌​នៅ​ក្នុង​ពេល​ដើរ​ជា​ក្បួន​​តាម​ការ​បណ្តេញ​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ និង​កង​សន្តិសុខ​ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

ក្រុម​ប៉ូលីស​ត្រៀម​ទប់​ស្កាត់​ជាមួយ​អ្នក​ចូលរួម​ធ្វើ​ពិធី​បង្សុកូល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

លោក អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​ផ្តល់​បទ​សម្ភាសន៍​ ដល់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ការ​ឈប់​សម្រាក​ពី​ការ​ដើរ​ថ្មើរ​ជើង​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣ ខែមក​រា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/​VOA)

អ្នកស្រី អិន លក្ខិណា អង្គុយ​ក្បែរ​ស្វាមី​របស់​អ្នក​ស្រី​ គឺ​លោក ហឹម សឿន ក្នុង​ពេល​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ នៅ​ក្នុង​ហាង​លក់​​អាហារ​មួយ​ស្ថិតតាម​បណ្តោយ​ផ្លូវ​ដួង​ងៀប​ ២​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៣ ខែ​មករា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)