កម្រងរូបភាព VOA៖ បាតុកម្មតវ៉ាប្រឆាំងនឹងវិសមភាពជាតិសាសន៍នៅក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក
កងកម្លាំងប៉ូលិសសហព័ន្ធប្រើគ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករដែលតវ៉ាប្រឆាំងនឹងវិសមភាពជាតិសាសន៍ នៅក្រុង Portland រដ្ឋ Oregon កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។
កងកម្លាំងប៉ូលិសសហព័ន្ធ ដែលត្រូវបានដាក់ពង្រាយដោយរដ្ឋបាលលោក ត្រាំ ដើម្បីការពារអគាររដ្ឋាភិបាលសហព័ន្ធ ប្រឈមមុខជាមួយនឹងហ្វូងបាតុករក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងវិសមភាពជាតិសាសន៍ ក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
បាតុករនាំគ្នាត្រឡប់ទៅធ្វើបាតុកម្មប្រឆាំងនឹងវិសមភាពជាតិសាសន៍វិញ នៅមុខអគាររដ្ឋាភិបាលសហព័ន្ធ បន្ទាប់ពីត្រូវបានប៉ូលិសសហព័ន្ធបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
បាតុករនាំគ្នាបើកពិលក្នុងទូរស័ព្ទដៃ ក្នុងអំឡុងពេលធ្វើការតវ៉ាមួយ ប្រឆាំងនឹងវត្តមានរបស់កងកម្លាំងប៉ូលិសសហព័ន្ធ និងវិសមភាពជាតិសាសន៍ នៅក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។
កងកម្លាំងប៉ូលិសសហព័ន្ធចាប់ខ្លួនបាតុករម្នាក់ ក្នុងអំឡុងពេលនៃការតវ៉ាមួយ ប្រឆាំងនឹងវត្តមានរបស់ប៉ូលិសសហព័ន្ធ និងវិសមភាពជាតិសាសន៍ ក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
គ្រាប់បែកផ្សែងមួយគ្រាប់បានផ្ទុះឡើងនៅមុខកងកម្លាំងប៉ូលិសសហព័ន្ធ ដែលត្រូវបានដាក់ពង្រាយដោយរដ្ឋបាលលោក ត្រាំ ដើម្បីការពារអគាររដ្ឋាភិបាលសហព័ន្ធ ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងវិសមភាពជាតិសាសន៍ ក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក។
ស្ត្រីជាម្ដាយចូលរួមធ្វើបាតុកម្មដោយលើកកណ្ដាប់ដៃឡើងបង្ហាញពីការគាំទ្រចំពោះការតវ៉ាប្រឆាំងនឹងវិសមភាពជាតិសាសន៍ក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
បាតុករដែលមានកូនៗក្នុងបន្ទុកនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិសមភាពជាតិសាសន៍ ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។