កម្រងរូបភាពVOA៖ ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​បន្ត​ប្រតិកម្ម​លើ​ការស្លាប់​របស់​លោក George Floyd

ពលរដ្ឋ​​ហូឡង់​ ចូលរួម​ធ្វើបាតុកម្ម​ដែល​ផ្តោត​ទៅ​លើ Black Lives Matter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ នៅ​ទីក្រុង Amsterdam ប្រទេស​ហូឡង់​ នៅ​ថ្ងៃច័ន្ទ ទី ១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (AP)

លោក Achort Hakimi ដែល​ជា​កីឡាករ​​សញ្ជាតិ​ម៉ារ៉ុក​នៃ​ក្រុម​កីឡា​បាល់​ទាត់ Dortmund បង្ហាញ​អាវ​របស់​លោក​ដែល​សរសេរ​ថា «យុត្តិធម៌​សម្រាប់ George Floyd» ក្រោយពី​លោក​ទាត់​បាល់​ចូល​ទី​លើក​ទីបួន ​ឲ្យ​ក្រុម​របស់​លោក​ ក្នុងអំឡុង​ពេល​ការប្រកួត​បាល់​ទាត់​រវាង​ក្រុម SC Paderborn 07 និង​ក្រុម Borussia Dortmund នៅ​កីឡាដ្ឋាន Benteler Arena ក្នុង​ទីក្រុង Paderborn នៃ​ប្រទេស​អាល្លឺមង់ នៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ (Lars Baron/POOL/AFP)

សមាជិក​នៃ​អង្គការ​យុវជន​បក្សកុម្មុយនិស្ត​ក្រិក (KKE) កាន់​កាំជ្រួច​ភ្លើង​គ្រវី​ ខណៈ​ពួកគេ​ឈរ​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង Athens នៅ​ថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​តវ៉ា​អំពី​មរណភាព​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (AP)

អ្នកស្រី Louise James អាយុ ៣៦ ឆ្នាំ ជនជាតិ​អង់គ្លេស​ជាគ្រូ​បង្រៀន​ប្រវត្តិសាស្រ្ត​អាមេរិក​នៅ​សាលា​អាមេរិកាំងមួយ​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​ស៊ីតធី បាន​ដាក់​ផ្កាកុលាប​ក្បែរ​រូប​គំនូរ​របស់​លោក George Floyd ដើម្បី​ជា​ការ​រំឭក​ដល់​លោក នៅ​លើ​របាំង​សន្តិសុខ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​ស៊ីតធី កាលពី​ថ្ងៃសៅរ៍​ទី ៣០ ខែឧសភា​ឆ្នាំ ២០២០។ (AP)

ពលរដ្ឋ​ក្រុង​ឡុងដ៍ បាន​ដើរ​ក្បួន​ពី​ទីលាន​សភា Parliament Square ដែល​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​តវ៉ា​អំពី​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (AP)

បាតុករ​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដើរក្បួន​គាំទ្រ​ដល់​ជន​ចំណាកស្រុក​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ប្រទេស​ស៊ីប (Cyprus) បាន​កាន់​បដា​ដែល​មាន​សរសេរ​ឈ្មោះ​លោក George Floyd ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពួកគេ​ដល់​លោក George Floyd ដែល​បាន​ស្លាប់។ ការ​ដើរក្បួន​នេះ ធ្វើ​ឡើង​នៅ​រដ្ឋធានី Nicosiaនៃ​ប្រទេស​ស៊ីប​ នៅ​ថ្ងៃអាទិត្យ​ទី ៣១ ខែឧសភា ឆ្នាំ ២០២០។ (AP)

ពលរដ្ឋ​អាល្លឺម៉ង់​ចូលរួម​បាតុកម្ម​ដើម្បី​រំឭក​ដល់​លោក George Floyd ​ដែល​បាន​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក និង​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​របស់​ប៉ូលិស នៅ​មុខ​ក្លោងទ្វារ Brandenburg ក្នុង​ទីក្រុង​ប៊ែរឡាំង នៃ​ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃច័ន្ទ ទី ១ ខែមិថុនា ឆ្នាំ ២០២០។ (AP)

ពលរដ្ឋ​​ហូឡង់​ ចូលរួម​ធ្វើបាតុកម្ម​ដែល​ផ្តោត​ទៅ​លើ Black Lives Matter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ នៅ​ទីក្រុង Amsterdam ប្រទេស​ហូឡង់​ នៅ​ថ្ងៃច័ន្ទ ទី ១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (AP)

ក្រុមអ្នកតវ៉ា​ស្រែក​បន្លឺ​ពាក្យ​ស្លោក និង​កាន់​ផ្ទាំង​បដា​ ក្នុងអំឡុង​ពេល​បាតុកម្ម​នៅ​ទីក្រុង​ស៊ីដនី​ នៅ​ថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២០ ដើម្បី​ទាមទារ​យុត្តិធម៌​ចំពោះ​ការស្លាប់​របស់​សមាជិក​សហគមន៍​ជនជាតិ Aboriginalនៅ​អូស្ត្រាលី និង​មរណភាព​របស់​លោក​ George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (រូបថត​ដោយ Saeed KHAN/AFP)

ពលរដ្ឋ​​ហូឡង់​ ចូលរួម​ធ្វើបាតុកម្ម​ដែល​ផ្តោត​ទៅ​លើ Black Lives Matter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ នៅ​ទីក្រុង Amsterdam ប្រទេស​ហូឡង់​ នៅ​ថ្ងៃច័ន្ទ ទី ១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្រ្វិក។ (AP)

ក្រុម​អ្នកតវ៉ា​បាន​ប្រមូលផ្តុំគ្នា​នៅ​ទីក្រុង​ស៊ីដនី​ នៅ​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​គាំទ្រ​ដល់​បុព្វហេតុ​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​អាមេរិកាំង​ទាក់ទង​នឹង​មរណភាព​របស់​លោក George Floyd និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ ដោះស្រាយ​បញ្ហា​ការ​រើសអើង​ជាតិសាសន៍ និង​អំពើ​ហិង្សា​របស់​ប៉ូលីស។ (AP)