កម្រងរូបភាព៖ សន្តិសុខត្រូវបានរឹតបន្តឹង ខណៈបាតុករនិងអ្នកគាំទ្រប្រមូលផ្តុំគ្នា មុនការបង្ហាញខ្លួនរបស់លោក Trump

មនុស្សតម្រង់ជួរដើម្បីចូលស្តាប់ដំណើរការចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតុលាការសហព័ន្ធ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

ប៉ូលិសដើរកាត់មុខតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

ក្រុមបាតុករប្រឆាំងកាន់បដានៅមុខតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

អ្នកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់បដា ខណៈជិះក្នុងរថយន្តបរកាត់តុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

ប៉ូលិសចតរថយន្តបិទផ្លូវមួយ នៅបរិវេណខាងក្រៅតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

បាតុករម្នាក់កាន់បដា នៅក្បែរបរិវេណតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

អ្នកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់ទង់ នៅក្បែរបរិវេណតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

សន្តិសុខត្រូវបានរឹតបន្តឹងនៅកណ្តលរដ្ឋធានីវ៉ាស៊ីនតោន ខណៈក្រុមបាតុករប្រឆាំងនិងក្រុមអ្នកគាំទ្រលោក Donald Trump ប្រមូលផ្តុំគ្នា នៅក្បែរតុលាការសហព័ន្ធមួយ មុនពេលលោក Trump ​បង្ហាញ​ខ្លួន​នៅមុខ​តុលាការ​ ​ដើម្បី​ប្រឈម​នឹង​បទចោទ​ពាក់ព័ន្ធ​នឹង​កិច្ចប្រឹងប្រែង​របស់​លោក​ ដើម្បី​កែប្រែ​លទ្ធផលឆ្នោត​កាលពី​ឆ្នាំ ២០២០ ​ដែល​លោក​បាន​ចាញ់។ ដំណើរការចោទប្រកាន់នេះ នឹងចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយគេរំពឹងថា លោក Trump នឹងធ្វើដំណើរទៅដល់តុលាការក្នុងអំឡុងម៉ោង ៣រសៀល។ មហា​គណៈវិនិច្ឆ័យ​មួយ ​បាន​ចោទ​ប្រកាន់​លោក​ Trump ​ក្នុង​បទឧក្រិដ្ឋ​ចំនួន​ ៤ ​ដែល​រួមមាន​ការ​ឃុបឃិត​ដើម្បី​បន្លំ​សហរដ្ឋ​អាមេរិក ​រារាំង​ដំណើរការ​ផ្លូវការ​មួយ ​និង ​ឃុបឃិត​ដើម្បី​បំបាត់​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ក្នុង​ការបោះឆ្នោត​ដោយ​យុត្តិធម៌៕