កម្រងរូបភាព៖ កីឡា ជូ ជិតស៊ូ (Jiu Jitsu) នៅកម្ពុជា
លោក ខូវ វិវត្តថានា (ខោអាវស) ជាគ្រូបង្វឹកមួយរូបក្នុងចំណោមគ្រូពីររូបរបស់ BJJ Cambodia បង្ហាត់ហ្វឹកហាត់កីឡា Jiu Jitsu ដល់សិស្សបរទេសរបស់ខ្លួនក្នុងក្លឹបកីឡាមួយ នៅរាជាធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ក្រុមអ្នកហ្វឹកហាត់ Jiu Jitsu នៃក្រុម BJJ Cambodia ហ្វឹកហាត់ ក្នុងក្លឹបកីឡាមួយក្នុងរាជាធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក Chris Haueter (កណ្តាលក្នុងសម្លៀកបំពាក់ពណ៌ស) គ្រូបង្វឹក Jiu Jitsu ដ៏ល្បីល្បាញលើពិភពលោក កំពុងតែបង្ហាត់ក្រុមអ្នកស្រលាញ់កីឡា Jiu Jitsu នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជាធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក Chris Haueter (ក្នុងសម្លៀកបំពាក់ពណ៌ស) គ្រូបង្វឹក Jiu Jitsu ដ៏ល្បីល្បាញលើពិភពលោក និងលោក ខូវ វិវត្តថានា (ខាងលើ) ដែលជាគ្រូបង្វឹក មួយរូបក្នុងចំណោមគ្រូពីររូបរបស់ BJJ Cambodia ធ្វើការប្រកួតខ្លីមួយ ក្រោយពីហ្វឹកហាត់ពិសេសនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជាធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៦។ (នៅ វណ្ណារិន/VOA)
លោក Chris Haueter (កណ្តាលក្នុងសម្លៀកបំពាក់ពណ៌ស) គ្រូបង្វឹក Jiu Jitsu ដ៏ល្បីល្បាញលើពិភពលោក បង្ហាញក្បាច់ក្លេនៃ Jiu Jitsu ក្នុងពេលហ្វឹកហាត់ពិសេសមួយនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជាធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៦។ (នៅ វណ្ណារិន/VOA)
លោក Peter Maguire អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិកអង្គុយមើលកូនសិស្សរបស់លោកហ្វឹកហាត់ Jiu Jitsu នៅក្នុងអំឡុងឆ្នាំ១៩៩០ នៅពេលដែលលោកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ (រូបភាពផ្តល់ឲ្យដោយលោក Peter Maguire)
លោក Peter Maguire អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិក ថតរូបជាមួយកូនសិស្ស Jiu Jitsu របស់លោក នៅក្នុងអំឡុងឆ្នាំ១៩៩០ នៅពេលដែលលោកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ (រូបភាពផ្តល់ឲ្យដោយលោក Peter Maguire)