កម្រងរូបភាព៖ ពិធីគោរពវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅទីក្រុង Minneapolis
កុមារី Gianna អាយុ៦ឆ្នាំ ដែលត្រូវជាកូនស្រី របស់លោក George Floyd មកជាមួយម្តាយនាង គឺអ្នកស្រី Roxie Washington ដើម្បីចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
មឈូសរបស់លោក George Floyd ត្រូវបានគេលើករំកិលចូលទៅក្នុងរថយន្តដឹកសពនៅខាងក្រៅកន្លែងថ្វាយបង្គំ Trask Worship Center នៅសាកលវិទ្យាល័យ North Central សម្រាប់ពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
លោក Philonise Floyd ប្អូនប្រុសរបស់លោក George Floyd ថ្លែងនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central នៅទីក្រុង Minneapolis កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
អ្នកចូលរួមក្រោកឈរគោរពក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីលោកបានស្លាប់ នៅពេលស្ថិតនៅក្នុងការឃាត់ខ្លួនដោយប៉ូលិសទីក្រុង Minneapolis។
អាចារ្យ Al Sharpton ថ្លែងក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីលោកបានស្លាប់នៅពេលស្ថិតនៅក្នុងការឃាត់ខ្លួនដោយប៉ូលិសទីក្រុង Minneapolis។
អ្នកចូលរួមឈរគោរពក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីលោកបានស្លាប់ នៅពេលស្ថិតនៅក្នុងការឃាត់ខ្លួនដោយប៉ូលិសទីក្រុង Minneapolis។
លោក Jacob Frey អភិបាលក្រុង Minneapolis លត់ជង្គង់ ហើយស្រក់ទឹកភ្នែក នៅក្បែរមឈូសរបស់លោក George Floyd នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central នៅទីក្រុង Minneapolis កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ (AP)
លោក Martin Luther King III និងក្រុមគ្រួសារ បានចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central នៅទីក្រុង Minneapolis កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី Ilhan Omar ដែលជាសមាជិកាសភាតំណាងរាស្ត្រអាមេរិកាំង ត្រូវបានគេឃើញ នៅមុនពេលពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីលោកបានស្លាប់នៅពេលស្ថិតនៅក្នុងការឃាត់ខ្លួនដោយប៉ូលិសទីក្រុង Minneapolis។
អ្នកនាង Courtney Ross មិត្តស្រីរបស់លោក George Floyd មកចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីលោកបានស្លាប់នៅពេលស្ថិតនៅក្នុងការឃាត់ខ្លួនដោយប៉ូលិសទីក្រុង Minneapolis។
លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋមីនីសូតា បង្ហាញក្តីគោរពរបស់លោកស្រី នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central នៅទីក្រុង Minneapolis កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី Justin Diamond (ឆ្វេង) ដែលត្រូវជាគូដណ្តឹងរបស់លោក George Floyd យំ បន្ទាប់ពីបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅសាកលវិទ្យាល័យ North Central នៅទីក្រុង Minneapolisកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ (AP)