មន្ត្រីមមាញឹករៀបចំការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗមុនថ្ងៃបោះឆ្នោតជាតិឈានមកដល់

មន្ត្រីរៀបចំការបោះឆ្នោតបិទខិត្តបណ្ណព័ត៌មាននៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

មន្ត្រីរៀបចំការបោះឆ្នោតដំឡើងហិបឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

មន្ត្រីរៀបចំការបោះឆ្នោតបិទលេខបន្ទប់នៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

មន្ត្រីរៀបចំការបោះឆ្នោតបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

ចេកនិងធូបត្រូវបានអុជនៅក្នុងបន្ទប់បោះឆ្នោតមួយ ខណៈមន្ត្រីរៀបចំការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

មន្ត្រីរៀបចំការបោះឆ្នោតបិទខិត្តបណ្ណព័ត៌មាននៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

នៅថ្ងៃសៅរ៍នេះ មន្ត្រីមានសមត្ថកិច្ចនៅរាជធានីភ្នំពេញកំពុងមមាញឹកនឹងកិច្ចការរៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ ឈានមកដល់នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដានេះ។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ ដែលនឹងត្រូវបានធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រជែងដ៏ចម្បងមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ ស្របពេលដែលរដ្ឋាភិបាលអះអាងថា ដំណើរការបោះឆ្នោតជាតិនេះនឹងធ្វើទៅដោយសេរីនិងយុត្តិធម៌ សហគមន៍អន្តរជាតិនៃបណ្តាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតអាណត្តិនេះ៕