កម្រងរូបភាព៖ ទីក្រុងស្ថាបត្យកម្ម Chicago និងសហគមន៍ខ្មែរអាមេរិកាំងនៅរដ្ឋ Illinois

ទិដ្ឋភាពនៃទីក្រុង Chicago ពីខាងទន្លេ Michigan នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

សារមន្ទីរ​និង​អនុសារណដ្ឋាន​ខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ស្ថិត​នៅ​លើ​ដង​ផ្លូវ W Lawrence Avenue ក្នុងទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អគារខ្ពស់ៗរបស់ទីក្រុង Chicago ស្ថិតនៅជុំវិញដងទន្លេដែលហូរកាត់កណ្តាលក្រុង នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

សមាគម​ខ្មែរ​ រដ្ឋអ៊ីល្លីណយ​ (Cambodian Association of Illinois) ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧៦ ស្ថិតនៅ​លើ​ដង​ផ្លូវ W Lawrence Avenue ក្នុងទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ទិដ្ឋភាពនៃច្រាំងទន្លេ Michigan ក្នុងទីក្រុង Chicago នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ទិដ្ឋភាព Cloud Gate ដែលជារចនាបថនៃស្នាដៃស្ថាបត្យកម្មដ៏ទាក់ទាញមួយរបស់ទីក្រុង Chicago កំពុងត្រូវបានជួសជុលក្នុងបរិវេណសួន Millennium ក្នុងរដ្ឋ Illinois ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ទេសចរតម្រង់ជួរទិញសំបុត្រដើម្បីធ្វើដំណើរកម្សាន្តតាមទូកក្នុងកណ្តាលក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ទេសចរថតរូបសិល្បៈដែលត្រូវបានដាក់តាំងនៅសួនច្បារក្បែរដងទន្លេដែលហូរកាត់កណ្តាលទីក្រុង Chicago ក្នុងរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

មនុស្សដើរកាត់បរិវេណខាងក្រៅរបស់វិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)