ពិព័រណ៌រូបភាព​​«ការពិត​មិនដូចការរំពឹងទុក» ​បង្ហាញភាពលំបាករបស់ស្រ្តីខ្មែរ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន

​​​យុវតី​ម្នាក់​ក្រឡេក​មើល​រូប​ថតអ្នកស្រី ​ប៊ុនថា ​អាយុ​២៤​ឆ្ នាំ​​ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​ រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ជាងស្ស៊ី​ នៃ​ប្រទេស​ចិន។ ​​ពិពណ៌រូបភាព​ដែល​មាន​​​រូបថត​ចំនួន​១៩​សន្លឹក​រៀបរាប់​អំពី​ស្ថានភាព​ជិវិត​ស្រ្តីខ្មែរ​រៀប​ការ​ជាមួយ​បុរស​ចិន ត្រូវ​ដាក់​បង្ហាញនៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ​ចាប់​ពីថ្ងៃ​ទី៣​​ដល់​ថ្ងៃទី​៨ ខែ​ឧសភានេះ។ ​(ឡេង ឡែន/VOA)

បុរស​ម្នាក់​ថតយករូប​ភាព​អ្នកស្រី​ប៊ុនថា​មកពី​ខេត្ត​កំពង់ចាម​ ដែល​ត្រូវ​មេខ្យល់​បោក​យក​​ទៅ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ឥឡូវ​អ្នកស្រី ​ប៊ុនថា ​មាន​កូន​ប្រុសម្នាក់​​អាយុ​ជាង​មួយឆ្នាំ រស់នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ជាងស្ស៊ី​ភាគខាងត្បូង​ឈៀងខាងកើត​នៃ​ប្រទេស​ចិន។ (​ឡេង ឡែន/VOA) 

ស្រ្តី​ម្នាក់​ចង្អុល​​អ្នកស្រី​រូប​ថត​ ប៊ុនថា ​អាយុ​២៤​ឆ្នាំ ​​ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​ រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ជាងស្ស៊ី​ នៃ​ប្រទេស​ចិន។ ​​ពិពណ៌រូបភាព​ដែល​មាន​​​រូបថត​ចំនួន​១៩​សន្លឹក និង​រៀបរាប់​អំពី​ស្ថានភាព​ជិវិត​ស្រ្តីខ្មែរដែល​រៀប​ការ​ជាមួយ​បុរស​ចិន ត្រូវ​ដាក់​បង្ហាញនៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ​ចាប់​ពីថ្ងៃ​ទី៣​​ដល់​ថ្ងៃទី​៨​ ខែឧសភានេះ។​ (ឡេង ឡែន/VOA)

និស្សិតម្នាក់​សម្លឹងមើលរូប​ថតអ្នកស្រី​ ប៊ុនថា ​អាយុ​២៤​ឆ្នាំ ​​ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​ រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ជាងស្ស៊ី​ នៃ​ប្រទេស​ចិន។ ​​ពិពណ៌រូបភាព​ដែល​មាន​​​រូបថត​ចំនួន​១៩​សន្លឹក និង​រៀបរាប់​អំពី​ស្ថានភាព​ជិវិត​ស្រ្តីខ្មែរដែល​រៀប​ការ​ជាមួយ​បុរស​ចិន ត្រូវ​ដាក់​បង្ហាញនៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ​ចាប់​ពីថ្ងៃ​ទី៣​​ដល់​ថ្ងៃទី​៨​ ខែឧសភានេះ។​ (ឡេង ឡែន/VOA)

នាង​ យ៉ាន កុង អ្នកថតរូប​ឯកសារ​ជនជាតិ​ចិន​ និងជាម្ចាស់​តាំងពិពណ៌​រូបថត «ការពិត​មិនដូចការរំពឹងទុក» ​ផ្ដល់​បទសម្ភាសន៏​ជាមួយ​អ្នកសារព័ត៌មាន ​នៅ​ថ្ងៃ​ឱកាស​បើកសម្ភោធន៏​​​ថ្ងៃទី​៣ ​ខែឧសភា​ នៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ​នៅ​រាជធានី​ភ្នំពេញ។ ឥឡូវ​អ្នកស្រី ​ប៊ុនថា ​មាន​កូន​ប្រុសម្នាក់ ​​អាយុ​ជាង​មួយឆ្នាំ រស់នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ជាងស្ស៊ី ​ភាគខាងត្បូង​ឈៀងខាងកើត​នៃ​ប្រទេស​ចិន។ (​ឡេង ឡែន/VOA)