អតីតអ្នកទោសនៅមន្ទីរឃុំឃាំងបឹងត្របែកក្នុងរបបខ្មែរក្រហមគឺអ្នកស្រីនៅ សារឹម បានទៅចូលរួមស្តាប់សវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២ក្នុងពេលដែលចាប់ផ្តើមកាលពីចុងខែវិច្ឆិកា។
ការចូលរួមក្នុងសវនាការនេះបានធ្វើឱ្យអ្នកស្រីនៅ សារឹមនឹកឃើញដល់អនុស្សាវរីយ៍ឈឺចាប់ពេលរស់នៅក្នុងមន្ទីរឃុំឃាំងនិងអតីតអ្នកទោសដូចគ្នាដែលបានស្លាប់បាត់បង់ជីវិត។
លោកស្រីបញ្ជាក់បន្ថែមថា សវនាការនេះជាមេរៀនដ៏ល្អមួយសម្រាប់មេដឹកនាំនានាយកមករៀនសូត្រថាត្រូវធ្វើល្អចំពោះពលរដ្ឋរបស់ខ្លួនពេលនៅកាន់អំណាចបើមិនដូច្នេះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងការកាត់ទោសដូចនេះ។
អ្នកស្រីនៅ សារឹម ដែលជាអតីតបុគ្គលិកនៃវីអូអេសំឡេងសហរដ្ឋអាមេរិកដែរបានផ្តល់បទសម្ភាសជាមួយលោកម៉ែន គឹមសេងអំពីការសង្កេតលើសាលាក្តីខ្មែរក្រហមនិងបទពិសោធនៃការចូលរួមក្នុងសវនាការនេះនៅពេលដែលវិលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ។ ខាងក្រោមនេះជាបទសម្ភាសរវាងលោក ម៉ែន គឹមសេងជាមួយនឹងអ្នកស្រីនៅ សារឹម។