ជំងឺកូវីដ១៩ បង្ខំឲ្យគណបក្សប្រជាធិបតេយ្យធ្វើមហាសន្និបាតតាមអនឡាញ
Your browser doesn’t support HTML5
នៅខែសីហាខាងមុខនេះ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់អាមេរិក នឹងធ្វើមហាសន្និបាតដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សរៀងៗខ្លួន។ ប៉ុន្តែ មហាសន្និបាតរបស់គណបក្សប្រជាធិបតេយ្យនៅលើកនេះ មិនមែនធ្វើនៅក្នុងសាលដែលអនុញ្ញាតឲ្យមានអ្នកចូលរួមកកកុញដូចលើកមុនៗទៀតទេ គឺនឹងធ្វើឡើងតាមអ៊ីនធើណិត ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ លោក Steve Redisch រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕