ការ​រាល​ដាល​កូវីដ១៩ នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក

Your browser doesn’t support HTML5

នៅ​ជុំវិញ​ពិភពលោក អាជ្ញាធរ​កំពុង​ដាក់​កំរិតជា​ច្រើន​ដែល​មិន​ដែល​មាន​ពី​មុន​មក​ ទៅលើសេរី​ភាព​របស់ពល​រដ្ឋ​ ដើម្បីព្យាយាមរារាំង​ដល់​ការ​រាល​ដាល​​កូវីដ​១៩។ ក៏​ប៉ុន្តែ បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ព្រមាន​ថា រដ្ឋាភិបាល​ខ្លះ​កំពុង​តែ​ប្រើ​ប្រាស់​ភាព​អាសន្ន​ដើម្បី​ក្តាប់​អំណាច។ នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ច្រើន​ភាគ​ វីអូអេ​នឹង​ពិនិត្យ​មើល​ថា ​វិធី​ដែល​នាំ​ឲ្យ​មាន​ការភ័យ​ខ្លាច​​ថា វិបត្តិ​សុខភាព​ត្រូវ​យក​មក​ប្រើ​ប្រាស់​ដើម្បីបិត​មាត់​អ្នក​រិះគន់ និង​គាប​សង្កត់​លើ​សិទ្ធិក្នុង​លទ្ធិ​ប្រជាធិបតេយ្យ ​សូម្បី​តែ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាក់​ឬស​ហើយ​ក៏​ដោយ។ លោក Henry Ridgewell រាយ​ការណ៍​អំពី​រឿង​នេះ ពី​ទីក្រុង​ឡុងដ៍។ លោក ប៉ូច រាសី សូម​ជូន​សេចក្តី​ប្រែ​សម្រួល។