ការរាតត្បាតជំងឺកូវីដ១៩នាំឲ្យក្រុមហ៊ុនជំនួញថ្លឹងថ្លែងរវាងចំណាយ និងវត្ថុមិនបំផ្លាញបរិស្ថាន
Your browser doesn’t support HTML5
នៅត្រឹមឆ្នាំ ២០២៥ គេរំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងមានសំរាម ១ សែន ៥ ម៉ឺនតោន ក្នុងមួយថ្ងៃ ដែលភាគច្រើនជាប្លាស្ទិក។ លោក David Christian ដែលជាអ្នកជំនួញឥណ្ឌូណេស៊ីម្នាក់ កំពុងផលិតវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីនាំប្រទេសដែលមានមនុស្សរស់នៅច្រើនជាងគេបង្អស់ទី៤ក្នុងពិភពលោកនេះ ឆ្ពោះទៅរកការបំបាត់ចោលសំរាមទាំងស្រុង។ ប៉ុន្តែការរាតត្បាតជំងឺកូវីដ១៩ កំពុងនាំឲ្យក្រុមហ៊ុនខ្លះ ពិបាកអនុវត្តការវេចខ្ចប់ទំនិញដែលមិនបំផ្លាញបរិស្ថាន។ លោក Randy Wicaksana និងលោក Ahadian Utama នៃសេវាផ្សាយរបស់វីអូអេជាភាសាឥណ្ឌូណេស៊ី រាយការណ៏អំពីរឿងនេះពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។