ថ្លៃប្រេងធ្លាក់ចុះ ពន្យាពេលការផលិតប្រេងនៅផ្នែកកណ្តាលខាងលិចស.រ.អា.
Your browser doesn’t support HTML5
ដោយមានក្របខណ្ឌខាងច្បាប់ និងខាងបទបញ្ញត្តិ ដើម្បីជំរុញទៅមុខការបំបែកថ្មស្រទាប់ដែលភាសាអង់គ្លេសហៅថា «fracking» នៅក្នុងរដ្ឋបីនៅផ្នែកកណ្តាលខាងលិចស.រ.អា.នោះ នៅពេលនេះក្រុមហ៊ុនប្រេងកំពុងប្រញាប់ប្រញាល់ប្រជែងនឹងពេលវេលា។ ពួកគេចង់ឱ្យប្រេងទ្បើងថ្លៃវិញឱ្យទាន់ពេលវេលាដើម្បីឱ្យវិនិយោគដែលបានចំណាយប្រាក់ជាច្រើនរបស់ពួកគេដើម្បីរុករកប្រេងនៅក្នុងតំបន់នោះបានផលមកវិញ។ លោក Kane Farabaugh នៃVOA រាយការណ៍អំពីរឿងនេះ ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕