រូបភាព​ជុំវិញ​ពិភពលោក ០៩ តុលា ២០១៦

អ្នក​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា​ពិនិត្យ​កន្លែង​កើត​ហេតុ​នៅ​សាល​សហគមន៍​មួយ ដែល​យន្តហោះ​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអូឌីត​បាន​វាយប្រហារ​លើ​ពិធី​បុណ្យ​សព​មួយ​នៅ​ក្នុង​ក្រុង​សាណា រដ្ឋធានី​នៃ​ប្រទេស​យេម៉ែន។

លោក Ivan Juric ថត​រូប​នៃ​ផ្ទះ​បាក់បែក​នៅ​លើ​ឆ្នេរ​របស់​លោក​ នៅ​ឆ្នេរ​សមុទ្រ Ponte Vedra Beach បន្ទាប់​ពី​ខ្យល់​ព្យុះ Matthew បោកបក់​លើ​កាលពី​ថ្ងៃ​សុក្រ។

ស្រ្តី​មូស្លីម​ Shiite របស់​អ៊ីរ៉ង់​កាន់​ទុក្ខ​ក្នុង​ពិធី​មួយ​នៅ​វិហារ Sadat Akhavi នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ៣​ថ្ងៃ​មុន​ខួប​៧សតវត្សរ៍​នៃ​ការ​ស្លាប់​របស់​លោក Imam Hussein ដែល​ជា​ចៅ​របស់​សាវ័ក Muhammad។ លោក​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​សមរភូមិ​មួយ​ក្នុង​ក្រុង Karbala ក្នុង​ទឹក​ដី​អ៊ីរ៉ង់​សព្វ​ថ្ងៃ។

មនុស្ស​ម្នា​ជាច្រើន​ជិះ​ទូក​ក្តោង​ក្នុង​ការ​ប្រណាំង​ទូក Barcolana លើក​ទី៤៨ នៅ​ក្នុង​ឈូង​សមុទ្រ Trieste។ ទូក​ជាង​១.៧០០ទូក​បាន​ចូល​រួម​ក្នុង​ការ​ប្រណាំង​ទូក​មួយ​នេះ។

ទាហាន​អ៊ីស្រាអែល​កំពុង​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​ប៉ាឡេស្ទីន នៅ​ក្នុង​ក្រុង Al-Ram តំបន់ West Bank ក្បែរ​ក្រុង​ហ៊្សេរុយសាឡិម។

នេះ​ជា​ទិដ្ឋភាព​ពី​លើ​អាកាស​ដែល​ថត​បាន​ដោយ​សារព័ត៌មាន Kyodo​ កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។ វា​បង្ហាញ​ពី​ការ​ផ្ទុះ​ភ្នំ​ផ្លើង Aso ក្នុង​ខេត្ត Kumamoto ប្រទេស​ជប៉ុន។

លោក David Jakins ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេ្តច​ល្បែង​វាយ​គ្រាប់​កៅឡាក់ ​យោល​គ្រាប់​កៅឡាក់​របស់​គាត់​ក្នុង​ការ​ប្រកួត​ជើងឯក​វាយ​គ្រាប់​កៅឡាក់​ពិភពលោក (World Conker Championships) ក្នុង​ក្រុង​ Southwick ប្រទេស​អង់គ្លេស។

អ្នក​ចូលរួម​ប្រកួត​យក​ជើងឯក​ពិភពលោក Ironman World Championship Triathlon ចាប់​ផ្តើម​ប្រកួត​ហែល​ទឹក​នៅ​ក្នុង​ក្រុង Kailua-Kona រដ្ឋ Hawaii កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។

ឈ្នះ​ក្នុង​ការ​ប្រកួត​ជើងឯក​ Giant Pumpkin European Championship ក្នុង​ក្រុង​ Ludwigsburg ប្រទេស​អាល្លឺម៉ង់។ ល្ពៅ​របស់​លោក Willemjins បាន​បំបែក​ឯកត្តកម្ម​ពិភពលោក​ថ្មី​ដែល​មាន​ទម្ងន់​១.១៩០,៥ គីឡូក្រាម។

ឡាន​ដែល​គេ​ទុក​ចោល​មួយ​គ្រឿង​លិច​ទឹក​ នៅ​ក្រោយ​ពេល​ដែល​ព្យុះ Matthew បោកបក់​លើ​ក្រុង Lumberton រដ្ឋ North Carolina។

លោក Andy Murray របស់​អង់គ្លេស​កាន់​ពាន​របស់​លោក​បន្ទាប់​ពី​ឈ្នះ​លោក Grigor Dimitrov របស់​ប្រទេស​ប៊ុលហ្គារី (Bulgaria) ក្នុង​ការ​ប្រកួត​វគ្គ​ព្រ័ត្រ​នៃ​វិញ្ញាសា​បុរស​ទោល ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ China Open ក្នុង​ក្រុង​ប៉េកាំង។

អ្នក​មុជ​ទឹក​ម្នាក់​ដែល​មក​ពី​សាលា​បង្រៀន​មុជ​ទឹក Dive Nicaragua ថត​រូប​សំណាក​របស់​ស្ត្រី​បរិសុទ្ធ​ដែល​គេ​ដាក់​ក្នុង​មេដាយ Miraculous Medal នៅ​ក្រោយ​ពេល​ដែល​វា​ត្រូវ​បាន​គេ​កប់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​ដ៏​ជ្រៅ​នៅ​ក្រុង San Juan del Sur ប្រទេស​នីការ៉ាហ្គា (Nicaragua) កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។