រូបភាព​ជុំវិញ​ពិភពលោក ០៨ តុលា ២០១៧

បាតុកម្ម​ដែល​គាំទ្រ​ដល់​សហជីព​មួយ​រៀបចំ​ដោយ​សង្គម​ស៊ីវិល​ក្នុង​តំបន់ Catalonia ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

ក្មេង​ម្នាក់​ប៉ះ​របស់​មាន​ពន្លឺ​មួយ​ដែល​គេ​ហៅ​ថា The Museum of the Moon បង្កើត​ឡើង​ដោយ​សិល្បករ​អង់គ្លេស Luke Jerram និង​បាន​ដាក់​តាំង​បង្ហាញ​នៅ​សួន Medical Garden ក្នុង​ក្រុង Bratislava សាធារណរដ្ឋ​ស្លូវ៉ាគី កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ក្នុង​ពិធីបុណ្យ White Night។

នាង Maria Sotskova មក​ពី​រុស្ស៊ី​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជិះ​ស្គី​ទឹកកក​សម្រាប់​នារី​ដើម្បី​ដណ្តើម​យក​ពានរង្វាន់ Finlandia Trophy នៅ​ទីលាន Metro ក្នុង​ក្រុង Espoo ប្រទេស​ហ្វាំងឡង់។

ស្ត្រី​ម្នាក់​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្នុង​ព្រះវិហារ Sts. Paul and Peter ក្នុង​ប្រទេស​អាមេនី។

រថយន្ត​យោធា​មួយ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​កំពុង​បើក​នៅ​លើ​ផ្លូវ​មួយ​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ក្នុង​ក្រុង Raqqa ប្រទេស​ស៊ីរី។

លោក Lanny Dean ដើរ​កាត់​ផ្លូវ Beach Boulevard ដែល​លិច​ទឹក​នៅ​ក្បែរ​កាស៊ីណូ Harrahs នៅ​ពេល​ដែល​ព្យុះសង្ឃរា Nate បោកបក់​ទៅ​លើ​ឆ្នេរ​នៅ​ក្នុង​ក្រុង Biloxi រដ្ឋ Mississippi។

ស្ត្រី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ​ដែល​រៀបចំ​ដោយ​អង្គការ Women Wage Peace នៅ​ក្បែរ​សមុទ្រ​ Dead Sea។ ស្ត្រី​រាប់​ពាន់​នាក់​កំពុង​ចូលរួម​ក្នុង​ការ​ដើរក្បួន​នៅ​ជុំវិញ​តំបន់​នេះ ដោយ​ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​ធុង​ហ្គាស នៅ​ក្នុង​ក្រុង Accra ប្រទេស​ហ្គាណា។ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​ហ្គាណា​និយាយ​ថា ការ​ផ្ទុះ​ធុង​ហ្គាស​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ពីរ​ផ្សេង​ទៀត​ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នៅ​ជាយ​ក្រុង Legon។

ផ្ទះ​បែកបាក់​មួយ​ត្រូវ​បាន​គេ​ថត​បាន​ នៅ​ពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា Maria​ នៅ​ក្បែរ​ក្រុង Comerio កោះ Puerto Rico កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។

ទូក​ក្តោង​ជាច្រើន​ធ្វើ​ការ​ប្រណាំង​គ្នា​ក្នុង​ពេល​ប្រកួត​ទូកក្តោង Barcolana លើក​ទី៤៩ នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

ប៉ូលិស​អេស្ប៉ាញ​និយាយ​ជាមួយ​នឹង​ក្រុម​បាតុករ​ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល​តំបន់ Catalonia សម្រាប់​ការ​បំបែក​រដ្ឋ​ចេញ​ពី​ប្រទេស​អេស្ប៉ាញ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

សត្វ​ព្រាប​ត្រូវ​បាន​ប្រលែង​សម្រាប់​ជនរងគ្រោះ​នៃ​ការ​បាញ់ប្រហារ​នៃ​ការ​ប្រគុំតន្ត្រី Route 91 Harvest នៅ​ទីលាន City Hall ក្នុង​ក្រុង Las Vegas​ រដ្ឋ Nevada កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។

ជន​ទេសន្តរប្រវេសន៍​នឹង​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ឃុំ​ខ្លួន​ នៅ​ក្នុង​ប្រទេស​លីប៊ី កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។