រូបភាព​ជុំវិញពិភពលោក​ ០៩ តុលា ២០១៥

កសិករ​សម្ងួត​ពោត​នៅ​ភូមិ Aloli ដែល​ស្ថិត​នៅ​​ចម្ងាយ ៩០​គីឡូម៉ែត្រ (៥៦ម៉ាយ) ភាគ​អាគេ្នយ៍​ក្រុង Ajmer រដ្ឋ​ Rajasthan ភាគ​ខាង​ជើង​ឥណ្ឌា។

ក្រុម​អ្នក​គាំទ្រ​ប្រទេស​កូរ៉េខាងជើង​ដែល​ស្លៀកពាក់​នៅ​ក្នុង​ពណ៌​តំណាង​ជាតិ​របស់​ខ្លួន​ច្រៀង​បទ​ចម្រៀង​ជាតិ មុន​ពេល​ការ​ប្រកួត​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់ពិភពលោក​​ឆ្នាំ​២០១៨ និង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ AFC Asian Cup ឆ្នាំ​២០១៩ រវាង​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងជើង​ និង​ក្រុមជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ពហុកីឡាដ្ឋាន​ Kim Il Sung នៅ​រដ្ឋធានី​ព្យុងយ៉ាង។

ក្រុម​អ្នក​ជិះកង់​កំពុង​ធ្វើការ​ឆ្លងកាត់​វាល​ខ្សាច់​ នៅ​អំឡុង​ដំណាក់កាល​ដំបូង​នៃ​ការ​ប្រកួត​​កីឡា​ប្រណាំង​កង់​ក្រុង Abu Dhabi ពី​តំបន់​ Qasr Al Sarab ទៅ​កាន់​ Madinat Zayed នៅ​ប្រទេស​អារ៉ាប់រួម។

ក្រុម​ប៉ូលិស​បង្រ្កាប​បាតុកម្ម​នៅ​លីបង់​ត្រូវ​បាន​ថត​រូប​ឆ្លុះ​តាម​ទឹក​បាញ់​​ពី​កាណុង ដែល​ត្រូវ​បាន​ប្រើ​ទប់ទល់​នឹង​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ក្នុង​វិបត្តិ​ពាក់ព័ន្ធ​នឹង​សំរាម និង​អំពើ​ពុករលួយ​​ក្នុង​ជួរ​រដ្ឋាភិបាល​ នៅ​ទី​ប្រជុំជន​រដ្ឋធានី​បេរូត។

យានជំនិះ​ជាប់​នៅ​ក្នុង​ការ​កកស្ទះ​ចរាចរណ៍​នៅ​ជិត​បារ៉ាស់​យក​លុយ​ ខណៈ​ដែល​ប្រជាជន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ចុង​បញ្ចប់​នៃ​វិស្សមកាល​រយៈពេល​មួយ​សប្តាហ៍ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinto បោស​សត្វ​ល្អិត​អណ្តើកមាស​ចេញ​ពី​ថ្ពាល់ ខណៈ​ដែល​លោក​ស្រី​កំពុង​និយាយ​នៅ​អំឡុងពេល​សំចត​យុទ្ធនាការ​ឃោសនា​មួយ​នៅ Westfair Amphitheater ​ក្រុង Council Bluffs រដ្ឋ Iowa នា​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០១៥។

មនុស្ស​សម្លឹង​មើល​ទៅ​កាន់​ការ​តាំង​ពន្លឺ​ ដែល​ត្រូវ​បាន​ហៅ​ថា «House of Cards» នៅ​អំឡុងពេល​ត្រូវ​ពិនិត្យ​បច្ចេកទេស​សម្រាប់​ពិធី​បុណ្យ​ពន្លឺ (Festival of Lights) នៅ​ទីក្រុង​ប៊ែឡាំង។ ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​ក្នុង​នោះ​រួម​មាន​ មហាវិថី ទីលាន អគារប៉ម អគារ​ប្រវត្តិសាស្រ្ត និង​អគារ​សម័យ​ទំនើប​នានា នឹង​ត្រូវ​បំភ្លឺ​ឡើង​នៅ​អំឡុងពេល​ពិធី​បុណ្យ​នេះ។

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នៅ​ប្រទេសកូ​សូវ៉ូ (Kosovo) បង្អាក់​ដំណើរការ​សភា​ តាម​រយៈការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​រដ្ឋធានី Pristina នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នា​ពេល​ថ្មីៗ​នេះ​​របស់​រដ្ឋាភិបាល ​ដែល​​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ជា​មួយ​នឹង​ប្រទេស​ស៊ែបី ដែល​ផ្តល់​អំណាច​ខ្លាំង​ជាង​មុន​ដល់​តំបន់​មាន​ប្រជាជន​សែប៊ី​ភាគច្រើន​នៅ​ក្នុង​ប្រទេស។

អ្នក​ចូល​រួម​មួយ​រូប​បាន​វាយ​កូន​បាល់​នឹង​រ៉ូកែត​តេន្នីស​យ៉ាង​ធំ​មួយ​នៅ​អំឡុងពេល​ប្រកួត​តេន្នីស China Open នៅ​ក្រុង​ប៉េកាំង នា​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០១៥។

People in Las Vegas take part in vigil honoring victims of Mass shooting targeting concert goers at a Country music festival at the Mandalay Bay Hotel, Oct. 2, 2017. (Photo: C. Mendoza / VOA)

កងកម្លាំង​ដែន​អាកាស​ឥណ្ឌា Sukhoi Su-30 MKI បាន​ភ្លើង​ទៅ​លើ​មេឃ​នៅ​អំឡុងពេល​លំហាត់​ហ្វឹកហ្វឺន​ហោះហើរ Vertical Charlie នៅ​អំឡុងពេល​ដង្ហែ​ក្បួន​ Air Force Day នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Hindon ជិត​ក្រុង​ញូវ​ដេលី។