រូបភាព​ជុំវិញ​ពិភព​លោក ០៦ តុលា ២០១៧

រូប​ឈើ​ឆ្កាង​ត្រូវ​បាន​គេ​ដាក់​សម្រាប់​គោរព​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​នៅ​ Las Vegas។ បុរស​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ការ​ប្រគុំ​តន្រ្តី​នៅខាង​ក្រៅ​អាគារ​មួយ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់។

បុរស​ម្នាក់​​​ដាក់​​ក្រដាស​ដែល​មាន​ភ្លើង​​ទៅ​ក្នុង​ព្រែក Shwe Kyin ក្នុង​ពិធី​បណ្តែត​ភ្លើង​ប្រចាំ​ឆ្នាំ​ក្នុង​ក្រុង Bago ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ១៨៣គ.ម ពី​ទីក្រុង​ Yangon ប្រទេស​មីយ៉ាន់ម៉ា។ ពិធី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​នាំ​សំណាង​ល្អ នៅ​ពេល​ដែល​បុណ្យ​ចូល​វស្សា​បាន​បញ្ចប់។

ទិដ្ឋភាព​ដែល​បង្ហាញ​ពី​ដើម​ឈើ​​៣​ដើម​មាន​ឫស​នៅ​ក្រៅ​ដី ក្នុង​ទីក្រុង Hildesheim ប្រទេស​អាល្លឺមង់។មនុស្ស៧​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​ដែល​ខ្យល់​បោក​បក់​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​និង​បាន​​ធ្វើ​ឲ្យ​រលំ​ដើម​ឈើ​​ ហើយ​បាន​បង្ក​ការ​ស្ទះ​ចរាចរណ៍​នៅ​ប្រទេស​អាល្លឺម៉ង់។

ក្រុម​អ្នក​ទេសចរ​អារ៉ាប់​ (ឆ្វេង) និង​​អ្នក​ទេសចរ​អាមេរិក (ស្តាំ) កំពុង​មើល​ថ្ងៃ​រះ​និង​ព្រះ​ចន្ទ​លិច ពី​លើ​កំពូល​ភ្នំ Sinai ក្នុង​ក្រុង Saint Catherine ស្ថិត​នៅ​ឧបទ្វីប Sinai ប្រទេស​អេហ្ស៊ីប។

ក្មេង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ កំពុង​សម្អាត​ប្រដាប់​ប្រើ​ប្រាស់​​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Balukhali ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

ទង់​ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​គេ​ដាក់នៅ​លើ​រានហាលមួយ​ ក្នុង​ក្រុង Malaga ប្រទេស​អេស្ប៉ាញ។ ប្រទេស​នេះ​បាន​ដាក់​ទង់​ជាតិ​បង្ហាញ​សាមគ្គី​ភាព​របស់ពួក​គេ ខណៈ​ពេល​ដែល​មេដឹកនាំ​ចង់​ផ្តាច់​ខ្លួន​នៃតំបន់​ Catalonia គំរាម​ថា​នឹង​ចេញ​សេចក្តី​ប្រកាស​ឯក​រាជ្យ​របស់​ខ្លួន​ ដោយ​គាំ​ទ្រ​លើ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​គេ​ចាត់​ទុក​ថាខុស​ច្បាប់។

កម្មករ​ម្នាក់​កំពុង​ពិនិត្យ​មើល​ផាវ​ស្ងួត​ នៅ​ឯ​រោងចក្រ​មួយ​ មុន​ពេល​មក​ដល់​នៃ​បុណ្យ Diwali ដែល​ជា​បុណ្យ​ពន្លឺ​ក្នុង​សាសនា​ហិណ្ឌូ នៅ​ជាយ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​កំពុង​បាច​ទឹក​សេះ​នៅ​ក្នុង​ឆក​សមុទ្រ Dickenson នៅ​ឆ្នេរ​ឦសាន​នៃ​តំបន់ Antigua មួយ​ខែ​ក្រោយ​ពេល​ខ្យល់​ព្យុះ Irma បាន​វាយ​ប្រហារ​កោះ​ការាអ៊ីប នៅ​ទីក្រុង​សាំង​ចន ប្រទេសអង់ទីហ្គា និង បាប៊ុយដា។

សត្វ​ស្វា​ Capuchin ពណ៌លឿង​កំពុង​អង្គុយ​លើ​ខ្សែ​ពួរ​នៅ​ក្នុង​សួន​នៅ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី។

ប្រវត្តិ​នៃ​សម្លៀក​បំពាក់​ខ្នាត​តូច​ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​សារ​មន្ទីរ​ផ្នែក​សិល្បៈ​សម័យ​ថ្មី ដែល​គេ​ដាក់​ឈ្មោះ​ថា «តើ​ម៉ូដ​នេះ​ទាន់​សម័យ​ទេ?» ក្នុង​ទីក្រុង​ញូវយ៉ក។

បេក្ខជន​ បេក្ខនារី​​សម្តែង​ Shalabhasana ដែល​ជា​ទម្រង់​មួយ​នៃ​លំហាត់​យ៉ូហ្កា ក្នុង​ពេល​ប្រកួត​ប្រជេង​ក្នុង​ទីក្រុង​ Chandigarh ប្រទេស​ឥណ្ឌា។

អង់តែន​ទូរទស្សន៍​ស្ថិត​នៅ​ពី​ក្រោយ​​ពន្លឺ​ភ្លើង​ក្នុង​កម្មវិធី​បុណ្យ​ពន្លឺ​នៅ​ទីក្រុងប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។